គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធាន និងសមាជិកភូមិ សរុបចំនួន៥៤នាក់
2018-06-19 02:44:20

នារសៀលថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឌ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធាន និងសមាជិកភូមិ សរុបចំនួន៥៤នាក់ នៅស្ថិតក្នុងឃុំកំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
​ មានប្រសាសន៍ក្នុងឱកាសនោះ​ ឯកឧត្តម ម៉ម ប៊ុននាង បានជម្រាបជូនអំពី ការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា យើងទាំងគ្នាមានមោទនៈភាពយ៉ាងខ្លាំងដោយប្រជាជនយើងកំពុងរីករាយនឹងសុខសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមកាន់តែល្អប្រសើរ។ ជាពិសេសដំណើរការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋត្រូវបានពង្រឹងដើម្បីធានានូវផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។ ជាក់ស្តែង ដូចនៅឃុំគោកត្រប់នេះ មានការកសាងសាលារៀន ផ្លូវថ្នល់ជាបន្តបន្ទាប់ ជាពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានចូលរួមយ៉ាងសកម្មកក្នុងការពង្រឹងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលត្រូវទប់ស្កាត់ និងលុបបំបាត់ឱ្យអស់ពីមូលដ្ឋាននូវការចរាចរលក់ ចែកចាយគ្រឿងញៀន ការសេពគ្រឿងញៀន បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាបងតូចបងធំ ក្មេងទំនើង អំពើហឹង្សារក្នុងគ្រួសារ និងបទល្មើសនានា ដើម្បីធានាបាននូវភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ។
​ ក្នុងឱកាសនោះឯកឧត្តម​ បាននាំយកថវិកាមកចែកជូនក្រុមប្រឹក្សាឃុំ​ ប្រធាន អនុប្រធាន និងសមាជិកភូមិ​ក្នុងម្នាក់ៗទទួលបាន​២០.០០០ម៊ឺនរៀល​ និងនាំយកវិទ្យុទាក់ចែកជូនដល់ក្រុមការងារឃុំចំនួន៣០គ្រឿង​ ដែលចំណាយថវិកាសរុបចំនួន​ ៨.៨៨០.០០០​រៀល៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦