គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីភូមិក្បាលសេះ ភូមិគោកព្រីង ភូមិចារ សរុបចំនួន១០៨៧នាក់
2018-06-19 02:57:36

នាព្រឹកថ្ងៃចន្ទ ៦កើត ខែបឋមាសាឌ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីភូមិក្បាលសេះ ភូមិគោកព្រីង ភូមិចារ សរុបចំនួន១០៨៧នាក់ នៅស្ថិតក្នុងឃុំកំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

​ ក្នុងឱកាសនោះ​ ឯកឧត្តម ម៉ម ប៊ុននាង បានជម្រាបដល់ប្រជាពលរដ្ឋថា កាលពីពេលថ្មីៗនេះ ព្រឹទ្ធសភា បានឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអបបរិមា របស់កម្មករ កម្មការនី ដើម្បីផ្តល់ប្រយោជន៍ដល់កម្មករកម្មការនី ឱ្យកាន់តែច្រើនថែមទៀត។

ឯកឧត្តមក៏បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូូវចូលរួមឱ្យបានសកម្មកក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីទប់ស្កាត់ និងលុបបំបាត់ឱ្យអស់ពីមូលដ្ឋាននូវការចរាចរលក់ ចែកចាយគ្រឿងញៀន ការសេពគ្រឿងញៀន បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាបងតូចបងធំ ក្មេងទំនើង អំពើហឹង្សារក្នុងគ្រួសារ និងបទល្មើសនានា ដើម្បីធានាបាននូវភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តម ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងឃុំគោកត្រប់ ត្រូវត្រៀមឯកសារសម្រាប់ការបោះឆ្នោតដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណព័ត៌មានដែលផ្តល់ដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងលិខិតពាក់ព័ន្ធផ្សេងៗ ដើម្បីងាយស្រួលទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះឯកឧត្តម​ បាននាំយកថវិកាមកចែកជូនប្រជាពលរដ្ឋក្នុងម្នាក់ៗទទួលបាន​១០,០០០មឺុនរៀល​ ដែលចំណាយថវិកាសរុបចំនួន​ ១១,៦១០,០០០​រៀល៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦