គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ុម ជឹមហ៊ុយ​ បានដឹកនាំក្រុមគ្រូពេទ្យ ​នៃអង្គការស្ម័គ្រចិត្តជុំវិញពិភពលោក ចុះពិនិត្យព្យាបាលជំងឺ​ជូនប្រជាពលរដ្ឋរស់នៅ​សង្កាត់ភ្លើងឆេះរទេះ
2018-06-19 03:13:11

នាព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកនាំក្រុមគ្រូពេទ្យ នៃអង្គការស្ម័គ្រចិត្តជុំវិញពិភពលោក ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋរស់នៅសង្កាត់ភ្លើងឆេះរទេះ ស្ថិតនៅវត្តជន្លង់ម្លូរ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យដែលបានចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនាពេលនេះ នឹងសំណូមពរប្រជាពលរដ្ឋទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត ដើម្បីការពារសមិទ្ធផលដែលកំពុងមានបច្ចុប្បន្ន ថែរក្សាសន្តិភាព និងដើម្បីធានាការអភិវឌ្ឍន៍។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦