គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទឹម ផន សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋរស់នៅឃុំព្រៃទឹងខេត្តព្រៃវែង
2018-06-19 09:06:16

នាព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ទឹម ផន សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋរស់នៅឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង សរុបចំនួន ១៥០នាក់។

ជាមួយគ្នានេះដែរ ឯកឧត្តម បានមានមតិផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់កុំភ្លេចនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាននាំយកនូវថ្នាំពេទ្យចំនួន ០៥មុខ ចែកជូនអ្នកចូលរួមផងដែរ រួមមាន ៖ ថ្នាំឈឺក្បាល ០១កញ្ចប់ ថ្នាំរលាកច្រមុះ ០១ប្រអប់ ថ្នាំឈឺធ្មេញ ០១ប្រអប់ ថ្នាំឈឺភ្នែក ០១បំពង់ និងថ្នាំឬសដូងបាត ០១ប្រអប់ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦