គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូសភាកម្ពុជាបានបន្តចូលរួមសម័យប្រជុំទី៣ នៃកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន(AIPACODD)លើកទី១
2018-06-21 01:05:15

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ គណៈប្រតិភូសភាកម្ពុជាបានបន្តចូលរួមសម័យប្រជុំទី៣ ដោយបានពិភាក្សា និងអនុម័តលើរបាយការណ៍នៃកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន(AIPACODD)លើកទី១ ហើយប្រធានគណៈប្រតិភូនៃសភាសមាជិកនីមួយៗក៏បានរួមគ្នាចុះហត្ថលេខាលើរបាយការណ៍នៃកិច្ចប្រជំុAIPACODDលើកទី១នេះផងដែរ។ កិច្ចប្រជុំAIPACODDលើកទី១បានបញ្ចប់ដោយជោគជ័យជាផ្លែផ្កាក្រោមអធិបតីភាពឯកឧត្តម Tan Chuan Jin ប្រធានអាយប៉ា និងជាប្រធានសភាសឹង្ហបុរី ក្នុងបរិយាកាសរីករាយ និងស្និទស្នាល។ គួបញ្ជាក់ផងដែរថា កិច្ចប្រជុំAIPACODDលើកទី២ នឹងប្រព្រឹត្តទៅនៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ នៅឆ្នាំ២០១៩។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦