គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកពីភូមិកំពង់ស្វាយ ភូមិព្រែកតានប់ និងភូមិព្រែកតានប់២ សរុបចំនួន៤១០នាក់
2018-06-22 03:03:45

នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកពីភូមិកំពង់ស្វាយ ភូមិព្រែកតានប់ និងភូមិព្រែកតានប់២ សរុបចំនួន៤១០នាក់ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តម បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទូទាំងឃុំកំពង់ស្វាយ ចូលរួមថែរក្សាសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍន៍ និងរួមគ្នាអាស្រ័យផល តាមរយៈការអភិវឌ្ឍន៍ប្រជាជាតិ ដែលដឹកនាំដោយរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន និងកុំជឿតាមការឃោសនារបស់បក្សប្រឆាំងដែលនាំអោយប្រទេសអស្ថេរភាពក្នុងសង្គម​ និងធ្លាក់ក្នុងភ្លើងសង្គ្រាម។

​ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកគៀនស្វាយ ត្រូវត្រៀមឯកសារសម្រាប់ការបោះឆ្នោតដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណព័ត៌មានដែលផ្តល់ដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងលិខិតពាក់ព័ន្ធផ្សេងៗ ដើម្បីងាយស្រួលទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំថវិកាចែកជូនប្រជាពលរដ្ឋចំនួននាក់៤១០ ក្នុងម្នាក់ៗទទួលបានថវិកា២មឺុនរៀល ព្រមទាំងបានផ្តល់ថវិកាធ្វើអណ្តូងស្នងចំនួន០១ ដែលចំណាយថវិកាអស់៨០០,០០០រៀល ដែលចំណាយអស់ថវិកាចំនួន១១.៩៦៤.០០០ រៀល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦