គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភាបានអនុញ្ញាតឲ្យនិស្សិតមកពីប្រទេសបារាំងចំនួន០២រូប ដែលមកចុះកម្មសិក្សានៅព្រឹទ្ធសភា ជួបសម្តែងការគួសម
2018-06-22 03:44:24

ថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម  ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយសភានិយាយភាសាបារាំង(APF) បានអនុញ្ញាតឲ្យនិស្សិតមកពីប្រទេសបារាំងចំនួន០២រូប ដែលមកចុះកម្មសិក្សានៅព្រឹទ្ធសភា ជួបសម្តែងការគួសម ។  ក្នុងឱកាសនោះឯកឧត្តមប្រធានបានមានប្រសាសន៍ អំពីទំនាក់ទំនងរវាងកម្ពុជា-បារាំងតាំងពីអតីតកាលពិសេសពីឆ្នាំ១៨៦៣ រហូតដល់កម្ពុជាបានឯករាជ្យនៅឆ្នាំ១៩៥៣ និងទិដ្ឋភាពនយោបាយសកលលើពិភពលោក  ព្រមទាំងបានណែនាំដល់និស្សិតកម្មសិក្សាឲ្យខិតខំស្រាវជ្រាវ និងសិក្សាជំនាញរបស់ខ្លួនឲ្យបានល្អ  នៅបន្ទប់ឯកឧត្តមប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦