គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញកាត់ឫសសីមា នៅវត្តប្រាំបីមុំ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ
2018-06-25 01:05:36

នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃព្រះរាជា​ណាចក្រកម្ពុជា ដោយមានការអមដំណើរដោយឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង​ពិធីបុណ្យបញ្ចុះខ័ណ្ឌ​សីមា​​ព្រះវិហារ នៅវត្តប្រាំបីមុំ ស្ថិតក្នុងឃុំ​ប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

          ពិធីបុណ្យនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹក​នាំ​អគ្គ​លេ​ខាធិ​ការ​​ដ្ឋានព្រឹទ្ធសភា អាជ្ញាធរខេត្ត កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិក្សានុ​សិស្ស ព្រមទាំង​ប្រជាពលរដ្ឋ​ និងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។

          វត្តប្រាំបីមុំ ស្ថិតក្នុងឃុំ​ប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ វត្តនេះចូលតាមផ្លូវជាតិលេខ០២ ចន្លោះ​គីឡូមែត្រលេខ៩១ និងលេខ៩២ មានផ្លូវចូលពីទិសខាងកើតចម្ងាយ៧០ម៉ែត្រ ។ វត្តនេះកសាង​ឡើង​កំឡុង​ឆ្នាំ១៧៣៩-១៧៧៣ គិតដល់បច្ចុប្បន្នមានអាយុកាលចំនួន២៤៥ឆ្នាំ។​ ដោយព្រះវិហារ​ចាស់ មានការ​ទ្រុតទ្រោមជាខ្លាំង​ ព្រះចៅអធិការវត្តព្រះនាមធម្មវរិយត្ថេរោ ប៉ាក សំអាត បានផ្តួច​ផ្តើម​កសាង​ព្រះវិហារថ្មីរមួយ ជាមួយនឹងបុទ្ធបរិស័ទក្នុង និងក្រៅប្រទេស ដែលបានបញ្ចុះ​បឋម​សិលា នៅថ្ងៃ៣ រោច ខែមាឃ បញ្ចស័ក ព.ស២៥៥៦ ត្រូវនឹងព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះវិហារមាន​ទទឹង​១១ម៉ែត្រ  បណ្តោយ២២ ម៉ែត្រ ដែលចំណាយថវិកាសរុបអស់​៦៣២.២០០ដុល្លារ​សហរដ្ឋ​អាមេរិក៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦