គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភាបានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ
2018-06-27 00:34:22

នារសៀលថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ និងតំណាងក្រុមប្រជាពលរដ្ឋ​រស់នៅភូមិបឹងជ័រ​ ភូមិខ្នា​ ភូមិព្រៃទឺង ភូមិគោករកា និងភូមិឈើទាល សរុបចំនួន ២២១នាក់ ដោយផ្តោតសំខាន់លើការចលនាឲ្យប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នៅឃុំព្រៃទឹង ស្រុកសុីធរកណ្តាល​ ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានឧបត្ថម្ភដល់អ្នកចូលរួមនូវសម្ភារៈ និងថវិកាមួយចំនួនផងដែរ សរុបថវិកាចំនួន ៣,៨៥០,០០០៛ ( បីលានប្រាំបីរយហាសិបពាន់រៀលគត់ )។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦