គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាយ វណ្ណា លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ បានចុះសួរសុខទុក្ខ និងជួបសំណេះសំណាល ជាមួយបងប្អូនសាសនិកឥស្លាម
2018-06-28 07:45:34

នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឆាយ វណ្ណា លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២(ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ)
បានចុះសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយបងប្អូនសាសនិកឥស្លាម ព្រមទាំងបាននាំយកអំណោយជាក្រមា និងសំលៀកបំពាក់ចែកជូនចាស់ៗ នឹងប្រជាពលរដ្ឋ នៅភូមិត្រពាំងព្រលិតឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងពិធីសំណេះសំណាលនោះខ្ញុំបានអំពាវនាវសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់សិទ្ធិរបស់ខ្លួនអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអណត្តិទី៦ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៩ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦