គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អាគារកាត់ដេរមួយខ្នងដែលមានទំហំ ១១ម៉ែត្រគុណ និង ៤០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
2018-06-29 02:45:18

ថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អាគារកាត់ដេរមួយខ្នងដែលមានទំហំ ១១ម៉ែត្រគុណ និង ៤០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនទៅវិទ្យាល័យ អង្គស្នួល សម្រាប់បម្រើដល់ការសិក្សារបស់សិស្សានុសិស្ស និងជួបសំណេះសំណាល ជាមួយបុគ្គលិកពេទ្យ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យអង្គស្នួល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

បន្ទាប់ពីពិធីក្រុងពាលី បញ្ចុះបឋមសិលា ឯកឧត្តម ប្រាក់ ចំរើន បានបន្តទៅត្រួតពិនិត្យផ្លូវលំមួយខ្សែកំពុងជួសជុល ដែលជាអំណោយរបស់ឯកឧត្តម នៅឃំុដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦