គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន អញ្ជើញសម្ភោធឧប្បដ្ឋានសាលា នៅវត្តភ្នំទំពេក
2018-07-02 00:32:55

នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធឧប្បដ្ឋានសាលា សមិទ្ធផលនានា និងស្រោចសុគន្ធវារីប្រគេនគណៈសង្ឃ នៅវត្តភ្នំទំពេក ស្ថិតក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ពិធីបុណ្យនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាធរខេត្ត កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ព្រមទាំងយាយជី តាជី ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូប។

វត្តភ្នំទំពែក កសាងឡើងអំឡុងឆ្នាំ១៧៦៦ គិតដល់បច្ចុប្បន្នមានអាយុកាលចំនួន២៥២ឆ្នាំ។ ដោយសារឧប្បដ្ឋានសាលាមានការទ្រុតទ្រោមជាខ្លាំង ព្រះចៅអធិការវត្ត ស៊ុ សំអឿន បានផ្តួចផ្តើមកសាង កុដ្ឋចំនួន០៣ ស្រះទឹកចំនួន០៤ សាលាបុណ្យ និងឧប្បដ្ឋានសាលាថ្មីមួយ ជាមួយនឹងបុទ្ធបរិស័ទក្នុង និងក្រៅប្រទេស។ ឧបដ្ឋានសាលាទទឹង២២ម៉ែត្រ បណ្តោយ៣៣ ម៉ែត្រ ដែលចំណាយថវិកាសរុបអស់២៩១.០៥០ដុល្លារសហរដ្ឋអាមេរិក៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦