គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប
2018-07-02 01:12:12

នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប សរុបចំនួន ៥៥០នាក់ នឹងបានឧបត្ថម្ភ ក្នុងម្នាក់ៗទទួលបានសារុង០១ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំការផ្ដាំផ្ញើ សួរសុខទុក្ខពីសម្ដេចប្រធាន ព្រឹទ្ធសភាដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ និងបាន អំពាវដល់អ្នកចូលរួម ទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ដែលពិធីសំណេះ សំណាលធ្វើនៅភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦