គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា រួមជាមួយលោកស្រីអភិបាលរងខណ្ឌច្បារអំពៅ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែ ប្រវែង២៧០ម៉ែត្រ
2018-07-02 01:34:00

ព្រឹកថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រួមជាមួយលោកស្រីអភិបាលរងខណ្ឌច្បារអំពៅ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែ ប្រវែង២៧០ម៉ែត្រ ជូនប្រជាសហគមន៍ក្រីក្រស្មរសាន្តរុងរឿង នៅសង្កាត់ច្បាអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចូលរួមជាងមួយលានរៀល ហើយយើងក៏ជួយឧបត្ថម្ភបន្ថែមជាង៤លានរៀល+សៀវភៅសរសេរ៤០០ ប៊ិច២០០និងថវិកា៥០ម៉ឺនរៀលឲ្យចៅៗរៀនថ្នាក់មតេយ្យ+ថ្នាក់បឋម ក្នុងឱកាសនេះដែរ ខ្ញុំក៏បានផ្តាំផ្ញើសូមបងប្អូននាំគ្នាទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងបោះឆ្នោតជូនគណបក្សដែលបាន និងកំពុង និងបន្តថែរក្សាការពារសន្តិភាពឲ្យកាន់តែរឹងមាំបន្ថែមទៀត។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦