គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យ បញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តព្រះពុទ្ធនិព្វាន
2018-07-02 01:42:54

នាព្រឹកថ្ងៃអាទិត្យ ០៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យ បញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តព្រះពុទ្ធនិព្វាន ស្ថិតក្នុង ភូមិគក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ពិធីបុណ្យនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាធរខេត្ត កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។

ព្រះវិហារថ្មី ដែលប្រារព្វពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា មានបណ្តោយ២៤ម៉ែត្រ ទទឹង១៣ម៉ែត្រ និងសមិទ្ធផលដែលសម្ពោធឆ្លងនាពេលនេះ រួមមាន៖ កុដិមួយខ្នងមានពីរជាន់ធ្វើអំពីបេតុង ប្រកគ្បឿងទំហុំ៨ម៉ែត្រx១២ម៉ែត្រ ខ្លោងទ្វារ និងរបងវត្ត ធ្វើប្រាសាទបង្ហើយ រោងដាំបាយ និងឃ្លាំដាក់សម្ភារ សាលាទទួលភ្ញៀវមានពីរខ្នង បន្ទប់ទឹកមាន៨បន្ទាប់ ចាក់ដីក្នុងទីធ្លាវត្ត ធ្វើដងទង់មួយគូរ កុដិថ្មមួយខ្នងទទឹង៥ម៉ែត្រ បណ្តោយ១៦ម៉ែត្រ កសាងស្ពានឆ្លងស្ទឹ​ងមួយខ្សែដែលមានប្រវែងបណ្តោយ២៤ម៉ែត្រ ទទឹង៤ម៉ែត្រ បានសម្រេចជាស្ថាពរ ដោយចំណាយថវិកាសរុបចំនួន៤៦៦.៣០០ដុល្លាអាមេរិក៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦