គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភារួមជាមួយឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីស្លសិតទៀនវស្សា និងប្រគេនចង្ហាន់ព្រះសង្ឃជាង៣០០អង្គដែលគង់ចាំវស្សា នៅវត្តនាគវ័ន្ត
2018-07-02 02:11:09

នៅវេលាម៉ោង១០:៣០នាទី ថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២  ត្រូវនិងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រួមជាមួយឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីស្លសិតទៀនវស្សា និងប្រគេនចង្ហាន់ព្រះសង្ឃជាង៣០០អង្គដែលគង់ចាំវស្សា នៅវត្តនាគវ័ន្ត ខណ្ឌទួលគោក។ ក្នុងឱកាសនោះក៏បានចែកទានជូនដូនជី តាជី និងប្រជាពលរដ្ឋខ្វះខាត ដោយទឹកចិត្តជ្រះថ្លាក្រៃលៃង។ សូមបួងសួងទសបារមីទេវតាទិសទាំងប្រាំបីមេត្តាបន្តប្រទានពរជ័យ សូមសុខសន្តិភាពកាន់តែរឹងមាំស្ថិតស្ថេរគង់វង្សតរហូតទៅ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦