គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភាបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធី បញ្ចុះបឋមសិលាសាងសង់ អគារបឋមសិក្សា បាលិលេយ្យនិងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
2018-07-03 03:47:43

ព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវ និងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធី បញ្ចុះបឋមសិលាសាងសង់ អគារបឋមសិក្សា បាលិលេយ្យ ១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់  និងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្មវិធីនេះប្រារពធ្វើនៅក្នុងបរិវេណវត្តបាលិលេយ្យ ដោយមានប្រជាពលរដ្ឋចូលរួម ចំនួន ៤០០០នាក់ ក្រោមអធិបតីភាពឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយស សមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ និងជាអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ ប្រធានកិត្តិយស សមាគមនារី ដើម្បី សន្តិភាព និងការអភិវឌ្ឍខេត្ត បន្ទាយមានជ័យ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦