គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានភូមិទាំង៦
2018-07-03 05:22:27

នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានភូមិទាំង៦ មកពីភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកតានប់ និងភូមិព្រែកតានប់២ ភូមិព្រែកដូង ភូមិព្រែកដូង២ សរុបចំនួន ២៨នាក់ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ឯកឧត្តម បានជម្រាបជូនអំពី សភាពការណ៍បច្ចុប្បន្ន ដែលកាលពីថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គមថា ការបោះឆ្នោតជាតិខាងមុខនេះ នឹងមានទឹកខ្មៅពីរប្រភេទដែលនឹងយកមកប្រើគឺ ១)ទឹកខ្មៅជ្រលក់ដៃធម្មតា និង ២)ទឹកខ្មៅដែលជ្រលក់ដៃហើយ គឺនឹងធ្វើអោយស្លាប់ភ្លាមក្នុងរយៈពេល ២៤ម៉ោង។
នេះជាព័ត៌មានបោកប្រាស់ ដែលមានចេតនាបង្កចលាចល អសន្តិសុខ និងសណ្តាប់ធ្នាប់ដល់ប្រទេសជាតិ និងបំភ័យប្រជាជនកុំអោយទៅបោះឆ្នោត។ នេះគឺជាសកម្មកភាពដែលចាត់ទុកជាអំពើឧក្រិដ្ឋ និងជាបទល្មើសដែលមិនអាចអត់ឱនបានជាដាច់ខាត។ សូមសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវឃ្លាំមើលសកម្មភាពនេះ ព្រមទាំងនាំខ្លួនជនទុច្ចរិតទាំងនោះមកផ្តន្ទារទោសតាមច្បាប់ជាធរមាន។

ឯកឧត្តម បានបន្តមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាទប់ស្កាត់ និងការពារថែរក្សាអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងការពារសន្តិភាពសម្រាប់ប្រទេសជាតិទាំងមូល មិនអោយមានអ្វីកើតឡើងជាដាច់ខាត។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

​ ជាមួយគ្នានោះដែរ   ឯកឧត្តម ក៏បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងឃុំកំពង់ស្វាយ ត្រូវខិតខំបម្រើសេវាសាធារណៈ ជូនប្រជាណពលរដ្ឋអោយបានល្អ កុំរើសអើង និងប្រកាន់បក្សពួក។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦