គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋរស់នៅភូមិខ្នារ និងភូមិព្រៃទឹង
2018-07-03 05:41:51

នាព្រឹកថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋរស់នៅភូមិខ្នារ និងភូមិព្រៃទឹង ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល​ ខេត្តព្រៃវែង សរុបចំនួន ៤៦៥នាក់ ។

ជាមួយគ្នានេះ ឯកឧត្តម បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់កុំភ្លេចនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ កុំបីខាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាដល់អ្នកចូលរួមទាំងអស់ក្នុងម្នាក់ចំនួន ១០,០០០៛ (ដប់ពាន់រៀល) ផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦