គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខស្រ្តីដែលទើបសម្រាលកូន និងដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន៦០០គ្រួសារ
2018-07-03 07:24:42

នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខស្រ្តីដែលទើបសម្រាលកូន និងដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន៦០០គ្រួសារ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន៦០០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានមី០៧កញ្ចប់ និងនាំយកថវិកាជូនដល់អ្នកជំងឺចំនួន០៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០០,០០០រៀល និងនាំយកថវិកាជូនដល់ស្រ្តីឆ្លងទន្លេរចំនួន០១នាក់ ទទួលបានថវិកា១០០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន ៥,២៧០,០០០រៀល៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦