គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសួរសុខទុក្ខ អ្នកជំងឺនៅតាមខ្នងផ្ទះចំនួន ១២គ្រួសារ
2018-07-06 00:47:00

នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសួរសុខទុក្ខ អ្នកជំងឺនៅតាមខ្នងផ្ទះចំនួន ១២គ្រួសារ ក្នុង​ភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកតានប់ ភូមិព្រែកតានប់២ ភូមិព្រែកដូង ភូមិព្រែកដូង២    ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
​      ជាមួយគ្នានោះដែរ   ឯកឧត្តម ក៏បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងឃុំកំពង់ស្វាយ ត្រូវត្រៀមឯកសារសម្រាប់ការបោះឆ្នោតដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណព័ត៌មានដែលផ្តល់ដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងលិខិតពាក់ព័ន្ធផ្សេងៗ ដើម្បីងាយស្រួលទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា។                                             

       នៅក្នុងឱកាសនោះ ឯកឧត្តម​ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន១០៩៩គ្រួសារ ក្នុងមួយគ្រួសារៗទទួល បាន មី០៧កញ្ចប់ និងឧបត្ថម្ភថវិកាជូនអ្នកជំងឺចំនួន ១២​ គ្រួសារ​ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន ២០០,០០០រៀល ព្រមទាំងឧបត្ថម្ភថវិកាដល់ប្រជាកាពារភូមិចំនួន០៤នាក់​ ក្នុងម្នាក់ៗទទួលបាន២០.០០០រៀល  ដែលចំណាយថវិកាសរុបចំនួន ៨.០៥៥.១០០រៀល៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦