គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ សង្រ្គោះបន្ទាន់របស់កាកបាទក្រហមកម្ពុជា ឧបត្ថម្ភដល់ជនរងគ្រោះ ដោយសារអគ្គីភ័យឆាបឆេះផ្ទះសំបែង
2018-07-12 03:48:45

នាព្រឹកថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយលោកជំទាវ អ៊ួន សុវណ្ណារិន្ទ ប៉ា សុជាតិវង្ស អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយសង្រ្គោះបន្ទាន់របស់កាកបាទក្រហមកម្ពុជា ឧបត្ថម្ភដល់ជនរងគ្រោះ ដោយសារអគ្គីភ័យឆាបឆេះផ្ទះសំបែង ស្ថិតចំណុចមាត់ទន្លេ ក្រុមទី១៧ ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ចំនួន ៦៧ គ្រួសារ ដោយក្នុងមួយគ្រួសារផ្តល់ជូនរួមមាន ៖  អង្ករ ៣០ គីឡូក្រាម មី ១កេស ទឹកសុទ្ធ ១កេស តែ ៥កញ្ចប់ ស្ករស ៣ គីឡូក្រាម តង់ ១ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ចានបាយ ៥ ចានសម្ល ១ ឆ្នាំង ១ ស្លាបព្រាប ៥ និងថវិកា ១០,០០០ រៀល ( ដប់ពាន់រៀលគត់ )៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦