គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាបាននាំយកទៀនវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៤វត្ត
2018-07-16 01:31:23

នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៨ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២(ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ)និងលោកជំទាវ បាននាំយកទៀនវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៤វត្ត រួមមាន: វត្តដារ វត្តបង្គៅ វត្តស្លា និងវត្តក្តុល ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងមួយវត្តៗទទួលបាន ទៀនវស្សា ០១គូ ស្លាដក់ ០១កញ្ចប់ មី ០២កេស អង្ករ៥០គីឡូ ០១បាវ កាហ្វេ ០១កញ្ចប់ធំ ទឹកសុទ្ធ ០១កេស ទឹកផ្លែឈើ ០១កេស ធូប ០១ដុំ និងបច្ច័យ១១ម៉ឺនរៀល។ ដោយឡែកនៅវត្តស្លា ឯកឧត្តម និងលោកជំទាវបានឧបត្ថម្ភបន្ថែមចំនួន២លានរៀលសម្រាប់ប្រក់ដំបូលព្រះវិហារ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦