គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញនាំយកទានព្រះវស្សា និងទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តសិរីដីដុះ(ហៅវត្តព្រែកដូង)
2018-07-16 01:34:41

នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញនាំយកទានព្រះវស្សា និងទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តសិរីដីដុះ(ហៅវត្តព្រែកដូង)និងវត្តកំពង់ស្វាយ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ទេយ្យទាន និងទេយ្យវត្ថុ ដែលយកទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន០២វត្ត រួមមាន៖ ក្នុងមួយវត្តៗទទួលបានទានចំនួន០១គូរ មីចំនួន១០កេស ទឹកសុទ្ធ២កេស ទឹកសីុអីវ២យួរ ទឹកត្រី២យួរ ទឹកផ្លែឈើ០២កេស ប៊ីចេង០២កញ្ចប់ អង្ករ៥០គីឡូក្រាម ស្លាដក់៣០ និងបច្ចេយសំរាប់កសាងវត្ត ក្នុងមួយវត្តៗចំនួន៥០មឺុនរៀល ដែលចំណាយថវិកាសរុបចំនួន១,៦៦៦,០០០រៀល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦