គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភារួមជាមួយថ្នាក់ដឹកនាំសង្កាត់ផ្សារដើមគរ បានអញ្ជើញសួរសុខទុក្ខ លោក ឃិន ទិត្យ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ដែលកំពុងសម្រាកព្យាបាលរបួសយ៉ាងធ្ងន់ធ្ងរ នៅមន្ទីរពេទ្យកាល់ម៉ែត្រ
2018-07-24 07:42:29

នាព្រឹកថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១០:៣០នាទី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) រួមជាមួយថ្នាក់ដឹកនាំសង្កាត់ផ្សារដើមគរ បានអញ្ជើញសួរសុខទុក្ខ លោក ឃិន ទិត្យ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ដែលកំពុងសម្រាកព្យាបាលរបួសយ៉ាងធ្ងន់ធ្ងរ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។

សូមជម្រាបថា លោក ឃិន ទិត្យ ត្រូវបានជនល្មើសកាប់ឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងពេលចុះបំពេញបេសកកម្មដោះស្រាយទំនាស់ កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ស្ថិតនៅភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦