គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ២៧នាក់ សម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦
2018-07-29 07:19:53

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២:៣០នាទី សម្តេចវិបុលសេនាភក្តី  សាយ  ឈុំ  ប្រធានព្រឹទ្ធសភា នៃព្រះរាជា​​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៣៧រូបសម្រាប់ ​បោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្ត នីតិកាលទី៦ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹងសម្តេចប្រធានព្រឹទ្ធសភា មានចំនួន៣៧រូប មកពីអង្គការ ស្ថាប័នដូចជា៖ ទី១-អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ទី២- អង្គការសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ទី៣-ទ្វេភាគីជាមួយចិន ទី៤-អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិក ទី៥-ទ្វេភាគីជាមួយឥណ្ឌូនេស៊ី និងសមាគមឥស្លាមទាំងអស់ ទី៦-អង្គការសមាគនសភាអាស៊ី ទី៧-អង្គការសមាគមអន្តរសភាអាស៊ាន ទី៨-អង្គការអនាគត និងសន្តិសុខនៅអឺរ៉ុប ទី៩-អង្គការសមាគមសហប្រត្តិបត្តិការសៀងហៃ ទី១០-ទេ្វភាគីជាមួយរុស្ស៊ី ទី១១-គណកម្មាធិការបោះឆ្នោតម៉ាឌីវ ទី១២-សភាសង្គមស៊ីវិលសហព័្ធរុស្ស៊ី ទី១៣-ក្រុមយុវជន និងNGO អាស៊ី និងទី១៤-រដ្ឋសភាបារាំង។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦