គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ ប្រធានភូមិ មេប៉ុស្តិ៍ ប្រជាកាពារភូមិ​ និងក្រុមយុវជនសរុបចំនួន៤៥នាក់
2018-08-13 00:45:39

នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ ប្រធានភូមិ មេប៉ុស្តិ៍ ប្រជាកាពារភូមិ​ និងក្រុមយុវជន មកពីភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ និងភូមិព្រែកដូង ភូមិព្រែកដូង២ ភូមិព្រែកតានប់ និងភូមិព្រែកតានប់២ សរុបចំនួន៤៥នាក់ ដើម្បី​ពិនិត្យសភាពការណ៍ ការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកថវិកាចែកជូនក្រុមប្រឹក្សាឃុំ មេភូមិ មេប៉ុស្តិ៍ ប្រជាកាពារភូមិ និងក្រុមយុវជន ចំនួន៤៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៣មឺុនរៀល ព្រមទាំងប្រគល់រទេះជនពិការ ចំនួន០៥គ្រឿងជូនដល់អ្នកជំងឺ និងចាស់ជរា ដែលចំណាយថវិកាអស់ ៣.៨៦០.០០០រៀល៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦