គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈើយ ចាន់ណា សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភាបានដឹកនាំយុវជន និងកិច្ចសហការជាមួយលោកប្រធានមន្ទីរពេទ្យមង្គលបូរី ចុះសួរសុខទុក្ខពុកម៉ែកំពុងសំរាកព្យាបាលជម្ងឺធ្ងន់ស្រាលនៅមន្ទីរពេទ្យមង្គលបូរី
2018-08-13 09:29:57

ថ្ងៃសៅរ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំចរសំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ឈើយ ចាន់ណា សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានដឹកនាំយុវជន និងកិច្ចសហការជាមួយលោកប្រធានមន្ទីរពេទ្យមង្គលបូរី ចុះសួរសុខទុក្ខពុកម៉ែកំពុងសំរាកព្យាបាលជម្ងឺធ្ងន់ស្រាលនៅមន្ទីរពេទ្យមង្គលបូរីរួមមាន:
១-គ្រួសារប្តី និងប្រពន្ធគ្រោះថ្នាក់ខ្សែភ្លើងឆក់ត្រូវវះកាត់កាត់ជើងនឹងដៃទាំង២នាក់ មានកូនម្នាក់គថ្លង់ទៀត នៅក្រុងប៉ោយប៉ែត
២-យុវជនម្នាក់គ្រោះថ្នាក់មីន នៅជួរភ្នំដងរ៉ែក
៣-កុមារីគ្រោះថ្នាក់បាក់ជើង នៅស្រុកស្វាយចេក
៤-យុវជនគ្រោះថ្នាក់ធ្លាក់ពីលើអគារ នៅក្រុងប៉ោយប៉ែត
៥-ក្រុមប្រឹក្សាឃុំរហាត់ទឹក
៦-និងសួរសុខទុក្ខពុកម៉ែប្រជាពលរដ្ឋមានជម្ងឺក្នុងមន្ទីរពេទ្យមង្គលបូរីចំនួន ២១នាក់ផ្សេងទៀតផងដែរ។ ក្នុងឱកាសនោះឯកឧត្តម បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦