នាព្រឹកថ្ងៃអាទិត្យ ១កេីត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមដំណើរជាមួយឯកឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងកងពលតូចថ្មើរជើងលេខ៥១ និងកងយុទ្ធភូមិភាគទី៥ចំនួន៩០០នាក់ និងក្រុមយុវជនចំនួន២៥០នាក់ សរុប១១៥០នាក់ចុះជួយច្រូតប្រមូលផលស្រូវប្រជាកសិករ ដែលកំពុងជួបគ្រោះទឹកជំនន់ ចំនួន៣ឃុំរហាត់ទឹក ឃុំចំណោម និងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦