គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អន ស៊ុ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភាបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋម្ចាស់ស្រែ​ ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀង​ ជិត២០០០ហិកតា​​ ក្នុងស្រុកមង្គលបូរី​
2018-08-17 01:03:58

នាព្រឹកថ្ងៃព្រហស្បត្តិ៍​ ៥រោច​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី​១៦​ ខែសីហា​ ឆ្នាំ​២០១៨ ឯកឧត្តម អន ស៊ុ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋម្ចាស់ស្រែ​ ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀង​ ជិត២០០០ហិកតា​ កាលពីចុងខែកក្កដាកន្លងទៅ​ ក្នុងស្រុកមង្គលបូរី​ មកពី៣ឃុំ​ មានឃុំរហាត់ទឹក​ ឃុំចំណោម​ និងឃុំបត់ត្រង់ ព្រមទាំងបាននាំយកគ្រឿងឧបភោគ​ បរិភោគ​ ចែកជូនដល់ម្ចាស់ស្រែ នឹងកងកម្លាំងដែលបានចុះជួយច្រូតស្រូវប្រជាពលរដ្ឋផងដែរ​ ក្រោមអធិបតីភាពឯកឧត្ត​​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ដោយកម្មវិធីនេះប្រព្រឹត្តទៅ​ ឃុំរហាត់ទឹក​ ស្រុកមង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦