គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែរ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល​
2018-08-27 01:36:49

នាព្រឹកថ្ងៃអាទិត្យ​ ១៥កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹង​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែរ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល​ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរឃុំ​ និងប្រជាពលរដ្ឋជាច្រើនរូប។
​ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទូទាំងឃុំកំពង់ស្វាយ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាពិសេសប្រជាពលរដ្ឋទាំងអស់ដែលបានបន្តគាំទ្ររាជរដ្ឋាភិបាល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
​ ដើម្បីជាការតបស្នងចំពោះប្រជាពលរដ្ឋដែលបានបន្តគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន ឯកឧត្តមបានសាងសង់ផ្លូវ ១ខ្សែ មានបណ្តោយ ១១១០​ ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ ក្រាលថ្មមិច​កំរាស់​១តឹក​ ដោយឆ្លងកាត់ភូមិចំនួន០២គឺភូមិកំពង់ស្វាយ​ និងភូមិព្រែកដូង២។
ជាមួយគ្នានោះដែរ​ ឯកឧត្តម​ បានឧបត្ថមថ្មមិចចំនួន០៤ឡានបន្ថែមទៀតដើម្បីចាក់បំពេញផ្លូវខូចខាតចូលទៅកំពង់ចម្លងទូកដរ​ និងផ្លូវចូលទៅផ្ទះប្រជាពលរដ្ឋ​ ព្រមទាំងនាំយកសារ៉ុងមកចែកជូនប្រជាពលរដ្ឋចំនួន​ ១៥០នាក់​ ដោយក្នុងម្នាក់ៗទទួលបានសារ៉ុង​ ០១​ និងនាំយកថវិការចូលរួមរំលែកទុក្ខក្រុមគ្រួសារសពចំនួន០៤គ្រួសារ​ ដោយក្នុងមួយគ្រួសារៗទទួលបាន១០ម៊ឺនរៀល​ ដែលចំណាយថវិកាសរុប​ចំនួន​ ៤៦.៦០០.០០០​ រៀល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦