គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈេីយ ចាន់ណា​​ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភាបានអញ្ជេីញទៅចូលរួមជាមួយ ឯកឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យទស្សនៈកិច្ចនៅរមណីយដ្ឋានភ្នំគូលេន ប្រាសាទបាយ័ន និងប្រាសាទអង្គតូច ក្នុងខេត្តសៀមរាប
2018-08-27 01:58:42

នៅម៉ោង១១:៣០នាទីថ្ងៃសៅរ៍ ១៤កេីត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែសីហា​ ឆ្នាំ​២០១៨​ ឯកឧត្តម ឈេីយ ចាន់ណា​​ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជេីញទៅចូលរួមជាមួយ ឯកឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងការដឹកនាំនិងលេីកទឹកចិត្តដល់ក្រុមយុវជនដែលបានចុះជួយច្រូតកាត់ បងប្អូនប្រជាពលរដ្ឋរងនូវការលិចលង់ស្រូវ ៣ឃុំគឺ ឃុំចំណោម​ ឃុំរហាត់ទឹក និងឃុំបត់ត្រង់ ចំនួន៤០០នាក់ ទស្សនៈកិច្ចនៅរមណីយដ្ឋានភ្នំគូលេន ប្រាសាទបាយ័ន និងប្រាសាទអង្គតូច ក្នុងខេត្តសៀមរាប​។ពេលត្រឡប់មកដល់ខេត្តបន្ទាយមានជ័យវិញ បានទទួលទានអាហារគុយទាវទូកសាមគ្គី និងរាំលេងកម្សាន្តផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦