គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈេីយ ចាន់ណា​​ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា រួមជាមួយ ឯកឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់អគារសិក្សា១ខ្នង
2018-08-28 00:38:59

ព្រឹកថ្ងៃអាទិត្យ ១៥កេីតខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា​ ឆ្នាំ​២០១៨​ ឯកឧត្តម ឈេីយ ចាន់ណា​​ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមន្រី្តរាជការ កងកំលាំងប្រដាប់អាវុធ បានចូលរួមអមដំណេីរលោកជំទាវ ញែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់អគារសិក្សា១ខ្នង ៥បន្ទប់ សង់អំពីបេតុង ដំបូលប្រក់ក្បឿង ស្ថិតនៅសាលាបឋមសិក្សាព្រែកល្ពៅ ភូមិព្រែកល្ពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ​​ ជាមួយគ្នានេះក៏មានវត្ថុកំដរដៃជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦