គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២​ ដឹកនាំដោយឯកឧត្តម​ អ៊ុក​ ប៊ុនឈឿន​ ប្រធានក្រុម​ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងប្រធានសមាគមក្រុមប្រឹក្សាក្រុង​ ស្រុក​ ឃុំ​ នៅសាលាឃុំត្រមូង​ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
2018-08-29 04:22:02

នាព្រឹកថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០១៨​ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២​ ដឹកនាំដោយឯកឧត្តម​ អ៊ុក​ ប៊ុនឈឿន​ ប្រធានក្រុម​ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងប្រធានសមាគមក្រុមប្រឹក្សាក្រុង​ ស្រុក​ ឃុំ​ សង្កាត់ ក្រុមប្រឹក្សាឃុំ​ ​ និង​នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ​ មកពីឃុំត្រមូង​ ឃុំជាំ​ ឃុំជាំតាម៉ៅ​ ឃុំជាំក្រវៀន​ ឃុំទន្លូង​ ឃុំរូង​ និងឃុំចាន់មូល​ ចំនួន៥៤នាក់​ ដើម្បីស្វែងយល់អំពី ការអភិវឌ្ឍតាមគោយនយោបាយវិមជ្ឈការ​ វិសហមជ្ឈការ​ ការអនុវត្តតួនាទីភារកិច្ច​ សមត្ថកិច្ចរបស់ក្រុមប្រឹក្សាឃុំ​ គោលនយោបាយភូមិឃុំមានសុវត្ថិភាព​ ការផ្តល់សេវាសាធារណៈ និងតម្លៃដែលត្រូវបង់​ ព្រមទាំងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ថ្នាក់ឃុំ​ នៅសាលាឃុំត្រមូង​ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦