គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈេីយ ចាន់ណា សមាជិកគណកម្មការទី៧ ព្រឹទ្ធសភាអញ្ជើញចូលរួមបើកវិញ្ញាសារប្រឡងអាហារូបករណ៍ឯកឧត្តម ស សុខា
2018-09-04 07:14:26

វេលាម៉ោង៧.០០ព្រឹក ថ្ងៃអង្គារ៍ ៩រោច ខែស្រាពណ៍ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ កញ្ញា ឆ្នាំ២០១៨ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ឯកឧត្តម ឈេីយ ចាន់ណា សមាជិកគណកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុយ សិរីពិសិដ្ឋ ប្រធានក្រុមការងារអាហាររូបករណ៍តំណាងឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកអភិបាលក្រុងសិរីសោភ័ណ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងគណៈមេប្រយោគអញ្ជើញចូលរួមបើកវិញ្ញាសារប្រឡងអាហារូបករណ៍ឯកឧត្តម ស សុខា ដេីម្បីបានទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាធារណរដ្ឋប្រជាមានិតចិន។ នេះជាឆ្នាំទី២ហើយ  ឆ្នាំ២០១៨នេះមានបេក្ខភាពដាក់ពាក្យប្រឡង ចំនួន១៤៣នាក់ ស្រី ៥៩នាក់ មានបន្ទប់ប្រឡង ៦បន្ទប់ ជ្រើសរើសយក២០នាក់ សម្រាប់អាហាររូបករណ៍ខេត្តបន្ទាយមានជ័យ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦