គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញចូលរួមប្រជុំគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច នៃមហាសន្និបាតAIPA លើកទី៣៩ នៅប្រទេសសឹង្ហបុរី
2018-09-05 04:19:47

នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញចូលរួមប្រជុំគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច នៃមហាសន្និបាតAIPA លើកទី៣៩ នៅប្រទេសសឹង្ហបុរី។
ជាលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការសេដ្ឋកិច្ច បានអនុម័តដោយកុងសង់ស៊ីសលើ ១) សេចក្តីសម្រេចស្តីពី ការពង្រឹងកិច្ចសហប្រតិបតិ្តការដើម្បីលើកកម្ពស់លំហូរទិន្នន័យឆ្លងដែននៅអាស៊ាន ២) សេចក្តីសម្រេចស្តីពី ការលើកកម្ពស់នវានុវត្តន៍ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើណេត ៣) ការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ឲ្យកាន់តែស៊ីជម្រៅ សម្រាប់តំបន់អាស៊ាន ៤) បទប្បញ្ញតិ្តល្អនៅក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និង៥) កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្មពិភពលោក រវាងមហាអំណាចសេដ្ឋកិច្ច។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦