គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកសាស្ត្រាចារ្យបណ្ឌិត បេអាត រិចឈ្នឺរស្ថាបនិកមូលនិធិគន្ធបុប្ផាស្វីស និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដែលបានទទួលមរណៈភាព
2018-09-13 01:24:03

នារសៀលថ្ងៃពុធ​ ៣កើត​ ខែភទ្របទ​ ឆ្នាំច សំរឹទ្ធិស័ក២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធាន និងជាប្រធានគណៈកម្មការទី៨​ព្រឹទ្ធសភា លោកជំទាវ ទី​ បូរ៉ាស៊ី​ សមាជិក និងជាប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកសាស្ត្រាចារ្យបណ្ឌិត បេអាត រិចឈ្នឺរ (Dr. Med. Beat  Richner) ស្ថាបនិកមូលនិធិគន្ធបុប្ផាស្វីស និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងសាច់ញាតិរបស់លោកវេជ្ជបណ្ឌិត ប្រកប​ដោយក្ដីសង្វេគ និងស្រណោះសោកស្ដាយជាទីបំផុត។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦