គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសវិញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
2018-09-30 04:01:00

នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែភទ្របទ សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨  គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ       ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នឹងអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសវិញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបានចូលរួមជាកិត្តិយសក្នុងពិធីតាំងពិព័រណ៍អន្តរជាតិចិនភាគខាងលិច លើកទី១៧ នៅទីក្រុង Chengdu ខេត្ត Sichuan សាធារណរដ្ឋប្រជាមានិតចិន និងចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អ៊ឺរ៉ុប (ASEP) លើកទី១០ នៅទីក្រុងប្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦