គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី​ សាយ ឈ៉ំ​ ប្រមុខរដ្ឋស្តីទីបានអញ្ជើញ​បំពាក់គ្រឿងឥស្ស​រិយយស ជាកិច្ចបច្ឆាមរណៈ​ ជូនដល់វិញ្ញាណក្ខន្ធសពឯកឧត្តម នៃ ប៉េណា
2018-10-03 02:30:49

នារសៀលថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី​ សាយ ឈ៉ំ​ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​បំពាក់គ្រឿងឥស្ស​រិយយស ជាកិច្ចបច្ឆាមរណៈ​ ជូនដល់វិញ្ញាណក្ខន្ធសពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមរំលែកទុក្ខ ដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុតជាមួយគ្រួសារសព នៅគេហដ្ឋាននៃសពផ្ទះលេខ៣៩១ ផ្លូវប៉ូឡារីស ច្រកទ្វារទីII បុរីប៉េងហួត (បឹងស្នោ) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦