គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម យ៉ង់ សែម បានចូលរួមក្នុងគណៈប្រតិភូសភាកម្ពុជា ចូលរួម មហាន្និបាតIPU
2018-10-17 02:17:30

ទីក្រុងហ្សឺណែវ ប្រទេសស្វីស មជ្ឈមណ្ឌលសន្និសីទអន្តរជាតិហ្សឺណែវ(CICG): នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម យ៉ង់ សែម បានចូលរួមក្នុងគណៈប្រតិភូសភាកម្ពុជា ចូលរួម () មហាន្និបាតIPU ដែលបន្តពិភាក្សាលើរបៀបវារៈបន្ទាន់នៃកិច្ចប្រជុំ និងកិច្ចពិភាក្សាទូទៅលើប្រធានបទ ភាពជាអ្នកដឹកនាំសភាក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍក្នុងយុគ្គសម័យនវានុវត្តន៍និងការប្រែប្រួលផ្នែកបច្ចេកវិទ្យា () កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស របស់IPU ដែលបន្តពិនិត្យពិភាក្សានិងបញ្ចប់ខ្លឹមសារនៃសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភាលើការធ្វើចំណាកស្រុក និងអភិបាលកិច្ចលើបញ្ហាចំណាកស្រុក ក្នុងទស្សនវិស័យឆ្ពោះទៅការអនុម័តការរួមគ្នាជាសកលសម្រាប់សុវត្ថិភាព មនុស្សវ័យចំណាស់ និងបញ្ហាចំណាកស្រុក, និង () ជំនួបជាមួយគណៈកម្មាធិការស្តីពីសិទ្ធិរបស់សមាជិកសភារបស់IPU

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦