គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា​បានអញ្ជើញចូលរួមក្នុងពិធី​បិទវគ្គបណ្តុះបណ្តាល​ស្តីពី ការទូតសភា
2018-10-22 00:51:56

នារសៀលថ្ងៃសុក្រ ១០កើត ខែអស្សុជ​ ឆ្នាំច សំរឹទ្ធិស័ក ព..២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម ជឹមហ៊ុយ​ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ប្រធានក្រុមសភាជាតិកម្ពុជា-សភាប្រើភាសាបារាំង និងជាប្រធានក្រុមមិត្តភាពកម្ពុជា-បារាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការទូតសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក​ សមាជិកាព្រឹទ្ធសភា​ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។ វគ្គបណ្តុះបណ្តាលនេះ បានដំណើរការអស់រយៈពេល៣ថ្ងៃ​​ គឺចាប់ពីថ្ងៃទី១៧​ ដល់ថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០១៨​ ក្រោមការរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសភាប្រើប្រាស់ភាសាបារាំង (APF)​

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦