គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុខសុវត្ថិភាព
2018-10-23 14:35:52

នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុខសុវត្ថិភាព។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងគណៈប្រតិភូ ត្រូវបានទទួលការស្វាគមន៍យ៉ាងរាក់ទាក់ ស្និទ្ធស្នាល និងប្រកបដោយភាពកក់ក្តៅ ពីសំណាក់ ឯកឧត្តម Liu Hongcai អនុប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាប្រឹក្សានយោបាយប្រជាជនចិន និងជាអតីតអនុរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងលោកជំទាវ ខែកម៉ាលី សុីសូដា ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងមន្រ្តីទូត ជាច្រើននាក់ទៀត។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦