គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចចៅហ្វាវំាងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្តល់ភ្លើងបូជាសពឧបាសក សាយ គឹមស៊ាន បងប្រុសបង្កើតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ
2018-10-30 01:51:18

នារសៀលថ្ងៃអាទិត្យ​ ៤រោច ខែអស្សុជ ឆ្នាំច សំរឹ​ទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ សម្តេចចៅហ្វាវំាង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្តល់ភ្លើងបូជាសពឧបាសក សាយ គឹមស៊ាន បងប្រុសបង្កើតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅឈាបនដ្ឋាន វត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា​-រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្រ្តីរាជការ​ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​ និងបងប្អូនញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារសព ជាច្រើននាក់ផ្តល់ជាកិត្តិយសចុងក្រោយជូនដល់សព។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦