គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា រួមជាមួយគណៈប្រតិភូសភាអាស៊ាន បានអញ្ជើញជួបសម្តែងការគួសម ជាមួយនឹងឯកឧត្ដម Horn jon Ajaka ប្រធានរដ្ឋសភានៃប្រទេស អូស្ត្រាលី
2018-11-22 05:03:20

   

នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង Sydney ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា រួមជាមួយគណៈប្រតិភូសភាអាស៊ាន បានអញ្ជើញជួបសម្តែងការគួសម ជាមួយនឹងឯកឧត្ដម Horn jon Ajaka ប្រធានរដ្ឋសភានៃប្រទេស អូស្ត្រាលី ដើម្បីឈ្វេងយល់អំពី ប្រព័ន្ធនយោបាយ តួនាទី ភារកិច្ច របស់ ព្រឹទ្ធសភា រដ្ឋសភា និង រដ្ឋាភិបាល នៃប្រទេស អូស្ត្រាលី។ក្នុងឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា ក៏បានជម្រាបជូនឯកឧត្ដម Horn jon Ajaka អំពីការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងដំណើរការបោះឆ្នោត ជ្រើសរើស សមាជិកព្រឹទ្ធសភា និតិកាលទី៤ និង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៦ ដែលបានប្រព្រឹត្តិទៅដោយសេរី យុត្តិធម៍ និងមានតម្លាភាព ដោយមានការអបអរសាទរពីបណ្តាប្រទេសជាច្រើនជាបន្តបន្តាប់ ចំពោះលទ្ធផលបោះឆ្នោត និងការបង្កើតរដ្ឋសភា និង រាជរដ្ឋាភិបាល  ក្នុងអាណត្តិថ្មី ដើម្បីបន្តបម្រើឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុុជា ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍន៌ប្រទេសជាិតអោយកាន់តែមានការរីកចំរើនថែមទៀត។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦