គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលពិនិត្យការដ្ឋានជួសជុល និងទស្សនាប្រាសាទបន្ទាយឆ្មារ ដែលស្ថិតនៅភូមិបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
2018-12-03 00:33:37

ក្នុងដំណើរវិលត្រឡប់ពីបំពេញបេសកកម្មការងារ នៅខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលពិនិត្យការដ្ឋានជួសជុល និងទស្សនាប្រាសាទបន្ទាយឆ្មារ ដែលស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ...។

សូមបញ្ជាក់ថា ប្រាសាទបន្ទាយឆ្មារ ជាប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់ របស់ព្រះអង្គ ដែលបានពលីជីវិត នៅក្នុងសមរភូមិប្រយុទ្ធដេញទ័ពចាមនាឆ្នាំ១១៧៧។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦