គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា​ បាននាំយកថវិកា ចំនួន៥០លានរៀល ជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ទៅប្រគេនព្រះគ្រូចៅអធិការវត្តចំនួនពីរ
2018-12-05 00:44:08

នារសៀលថ្ងៃអង្គារ៍ ១២រោច ខែកក្តិក ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្ដម ឧត្តមសេនីយឯក ឈឿន សារឹទ្ធ ទីប្រឹក្សាឯកឧត្ដមនាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន និងលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បាននាំយកថវិកា ចំនួន៥០លានរៀល ជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ទៅប្រគេនព្រះគ្រូចៅអធិការវត្តចំនួនពីរ ៖
១-ថវិកាបន្ថែម ចំនួន៣០លានរៀល សម្រាប់ វត្តទក្ខិណគង្គាររតនារាម (វត្តអញ្ចាញ) ឃុំប្ញស្សីក្រោក ដើម្បីកសាងកុដិ ១ខ្នង ២ជាន់ ១៥បន្ទប់ និង២-ថវិកា ចំនួន ២០លានរៀល សម្រាប់ វត្តមហាគីរីប្រាសាទ (វត្តភ្នំធំ) ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦