គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ទី១០ព្រឹទ្ធសភាប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល
2018-12-11 01:19:05

នាព្រឹកថ្ងៃអាទិត្យ ២កើត ខែមិគសិរ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ យុវជនភូមិ មកពីភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ និងភូមិព្រែកដូង ភូមិព្រែកដូង២ ភូមិព្រែកតានប់ និងភូមិព្រែកតានប់២ សរុបចំនួន២៦នាក់ ដើម្បី​ពិនិត្យសភាពការណ៍ ការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តមបានជំរុញឲ្យអាជ្ញាធរ និងយុវជនភូមិ នៅក្នុងឃុំកំពង់ស្វាយ ត្រូវខិតខំទប់ស្កាត់អំពើបទល្មើស និងកុំឲ្យមានបញ្ហាប្រឈមនានាកើតឡើងក្នុងឃុំ និងការពារថែរក្សាអាយុជីវិតជូនប្រជាពលរដ្ឋ ព្រមទាំងការពារសន្តិភាពសម្រាប់ឃុំកំពង់ស្វាយទាំងមូល មិនអោយមានអ្វីកើតឡើងជាដាច់ខាត កុំឱ្យមានអំពើហិង្សាកើតឡើង។
ជាមួយគ្នានោះដែរ​ ឯកឧត្តម​ បាននាំយកថវិកាមកចែកជូនក្រុមប្រឹក្សាឃុំ និងយុវជនភូមិ ចំនួន២៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥មឺុនរៀល ដែលចំណាយថវិកាសរុបចំនួន១.៣០០.០០០​ រៀល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦