គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ​ មាន​ សំអាន​ ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា​ និងជាអនុគណៈកម្មាធិការសមាគមនារីកម្ពុជា​ ដេីម្បីសន្តិភាព​ និងអភិវឌ្ឍន៍ បានអញ្ជេីញជួបសំណេះសំណាលជាមួយសិស្សក្រីក្រ​ ស្ត្រីពិការ​ និងគ្រួសារពលីចំនួន៤០០នាក់
2018-12-24 01:14:38

នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមិកសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨​ លោកជំទាវ​ មាន​ សំអាន​ ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា​ និងជាអនុគណៈកម្មាធិការសមាគមនារីកម្ពុជា​ ដេីម្បីសន្តិភាព​ និងអភិវឌ្ឍន៍ បានអញ្ជេីញជួបសំណេះសំណាលជាមួយសិស្សក្រីក្រ​ ស្ត្រីពិការ​ និងគ្រួសារពលីចំនួន៤០០នាក់​ នៅសាលប្រជុំសាកលវិទ្យាល័យជាតិគ្រប់គ្រងក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។
​ ក្នុងឱកាសជួបសំណេះសំណាលនេះ​ លោកជំទាវ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាព របស់លោកគ្រូ អ្នកគ្រូ ដែលបានចូលរួម និងលើកកម្ពស់ គុណភាព ក្នុងវិស័យអប់រំ និងខិតខំបង្រៀនសិស្សា​នុសិស្សនាពេលកន្លងមកអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។ ម៉្យាងទៀតលោកគ្រូ អ្នកគ្រូ ពិតជាបានចូលរួមយ៉ាងសកម្ម ក្នុងកំណែរទម្រង់ស៊ីជម្រៅលើវិស័យអប់រំ អោយកាន់តែមានគុណភាព។

លោកជំទាវ​ បានបញ្ជាក់ជូនក្មួយសិស្សានុសិស្សថា ក្មួយៗជំនាន់នេះ មានសំណាងណាស់ ដែលមានឳកាសអង្គុយរៀនក្រោមម្លប់សន្តិភាពគ្រូបង្រៀ​ន​ល្អៗ មានបន្ទប់រៀន មានសាលារៀនល្អៗ មានសៀវភៅសិក្សារៀនសូត្រ សមរម្យ មានប្រព័ន្ធអីនធ័រណេត សម្រា​ប់​​សិក្សាស្រាវជ្រាវ និងមានអ្នកជួយគាំទ្រ សព្វបែបយ៉ាង ដូចនេះក្មួយៗ ត្រូវក្តាប់ឱកាសអោយជាប់ ដើម្បីកែប្រែវាសនារបស់ខ្លួនឯង និងសង្គមជាតិ។​ ជាពិសេសជៀសអោយផុតពីការប្រេីប្រាស់គ្រឿងញៀន​ ល្បែងស៊ីសង​ និងអំពេីគ្រប់ប្រភេទដែលសង្គមស្អបខ្ពេីម​ នឹងត្រូវធ្វេីជាកូនល្អ​ សិស្សល្អ​ និងប្រជាពលរដ្ឋល្អ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦