គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្ដម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃកម្មវិធីបណ្តុះបណ្តាលផ្នែកវិភាគសារពើពន្ធ(FACT/PBO) នៃវិទ្យាស្ថានសភាកម្ពុជា(PIC)
2018-12-28 03:43:40

នាព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៨:៣០នាទី ឯកឧត្ដម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្ដម ម៉ែន-ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃកម្មវិធីបណ្តុះបណ្តាលផ្នែកវិភាគសារពើពន្ធ(FACT/PBO) នៃវិទ្យាស្ថានសភាកម្ពុជា(PIC) អំពីការត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃទស្សនកិច្ចសិក្សារបស់គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា នៅសភាប្រទេសស៊ុយអែត(Riksdag) និងការចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៦ នៃបណ្តាញពិភពលោកនៃការិយាល័យថវិកាសភា(GN-PBO) នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា ដែលគ្រោងប្រព្រឹត្តទៅនាដំណាច់ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦