គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ ជនពិការ និវត្តជន និងប្រជាពលរដ្ឋក្រីក្រ
2018-12-28 08:39:41

នាព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា និងដោយមានការរួមពីលោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុកសុីធរកណ្តាល បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ ជនពិការ និវត្តជន និងប្រជាពលរដ្ឋក្រីក្ររស់នៅភូមិខ្នារ ភូមិបឹងជ័រ ភូមិព្រៃទឹង ភូមិឈើទាល និងភូមិគោករកា សរុបចំនួន ២១២នាក់ នៅឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។ ក្នុងឱកាសនោះដែរ លោកជំទាវ និងឯកឧត្តម ក៏បានអញ្ជើញនាំនូវអំណោយផ្តល់ជូនអ្នកដែលបានចូលរួមរួមមាន ក្រម៉ា និងថវិកាមួយចំនួនផងដែរ ព្រមទាំងបានរៀបចំកម្មវីធីជួបជុំពិសាអាហារសាមគ្គីដើម្បីអបអរសាទរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦